Skip to content Skip to footer

បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ

ផាសុកភាព ​និង​សុវត្ថិភាព​គឺ​ជាគោល​ដៅ​ចម្បង​របស់យើង​។​ ​បុគ្គលិក​របស់យើង​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​យ៉ាងល្អ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​និង​ការថែទាំ​យ៉ាង​កក់ក្តៅ​​។​ ​អាហារ​និង​ភេសជ្ជៈ​របស់យើង​ត្រូវ​បាន​ជ្រើសរើស​និង​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​។
បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ

កំពតរីវឺអ៊ីន

កំពតរីវឺអ៊ីនគឺជាសណ្ឋាគារដ៏ប្រណិតដែលថ្មីបំផុតនៅខេត្តកំពត និងជាសណ្ឋាគារប៊ូទិកដែលមានទីតាំងស្ថិតនៅផ្លូវ មាត់ទន្លេចំកណ្តាលទីក្រុងកំពត។ កំពតរីវឺអ៊ីនផ្តល់ជូនភ្ញៀវទេសចរនូវបន្ទប់ដ៏ល្អប្រណិតរបស់ ដែលមានស្តង់ដារ និងសេវាកម្មខ្ពស់បំផុតរួម ជាមួយនឹងភោជនីយដ្ឋាន ហាងកាហ្វេ អាងហែលទឹកដែលធំទូលាយ Skybar និង សេវាកម្មកំរិតអន្តរជាតិ។

កំពតរីវឺអ៊ីន ប្តេជ្ញាផ្តល់ជូនភ្ញៀវទេចរណ៍នូវបទពិសោធន៍ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍កក់ក្ដៅ ក្នុងពេលសម្រាកលំហែ។ កំពតរីវឺអ៊ីន មានចក្ខុវិស័យដើម្បីក្លាយជាសណ្ឋាគារដែលឈានមុខគេនៅក្រុងកំពតដែល ផ្តល់ជូននូវបទពិសោធន៍ល្អបំផុត។

បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ

PengWine

ដោយ​ផ្អែក​ទៅលើ​ពាក្យស្លោក​របស់យើង​ “​T​h​e​ ​Power​ o​f​ ​Wine​”, ​ស្រាក្រហម​ ​P​e​n​g​Wine​ ​គឺជា​ស្រាទំពាំងបាយជូរ​ដែល​ផលិត​ដោយដៃ​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​ផលិតផល​របស់​ ​P​e​n​g​Wine​ ​ទាំងអស់​ត្រូវ​បាន​ផលិត​ជាពិសេស​ពី​ទំពាំងបាយជូរ​ដែល​បាន​ប្រមូល​ផល​ដោយដៃ​តាម​បែប​ប្រពៃណី​ ​ដាំ​នៅ​តំបន់​ ​Ma​i​p​o ​Valley​ ​របស់​ប្រទេស​ឈី​លី​។​ ​P​e​n​g​Wine​ ​ត្រូវ​បាន​ចម្រាញ់​តាម​ប្រពៃណី​បុរាណ​ក្នុង​ដំណើរការ​ផលិត​ដូចគ្នា​ទៅ​និង​ស្រាទំពាំងបាយជូរ​ដ៏​ល្អ​បំផុត​ជាច្រើន​នៅ​លើ​ពិភពលោក​ ​ដោយ​រក្សាទុក​ក្នុង​បា​រ៉ែ​ល​ដែល​ផលិត​ចេញពី​ឈើ​ ​French​ ​Oak​។​ ​P​e​n​g​wine​ ​ត្រូវ​បាន​ផលិត​ក្នុង​បរិមាណ​តិច​ ​ដើម្បី​រក្សា​បាន​នូវ​កិត្តិនាម​នៃ​គុណភាព​ខ្ពស់​និង​ជា​ស្រា​ ​premium​ ​។​ ​ដូច្នេះ​រាល់​ផលិតផល​របស់​ ​P​e​n​g​Wine​ ​នីមួយៗ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ការ​យកចិត្តទុកដាក់​បំផុត​សម្រាប់​អតិថិជន​របស់យើង​។​

​ផលិតផល​ស្រាទំពាំងបាយជូរ​ ​P​e​n​g​wine​ ​បាន​ឈ្នះ​ពានរង្វាន់​ស្រាទំពាំងបាយជូរ​អន្តរជាតិ​ជាច្រើន​រួម​មាន​៖​ ​ពានរង្វាន់​ ​Decanter​ ​Asia​ ​Wine​ ​Award​ ​Silver​ 2018 ​និង​ ​Tower​ ​Club​ ​Wine​ ​និង​ ​ពានរង្វាន់​ ​Whisk​y​ ​Award​s 2020​។​ ​P​e​n​g​Wine​ ​ជា​ប្រេ​ន​ដែល​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។​ ​ស្រាទំពាំងបាយជូរ​របស់​ ​P​e​n​g​Wine​ ​ត្រូវ​បាន​វេច​ខ្ចប់​ដាក់​ក្នុង​ដប​ទម្ងន់​ស្រាល​ដែល​ផលិត​ចេញពី​កញ្ចក់​កែច្នៃ​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត​។

បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ

The Shore Café​

​T​h​e​ ​Shore​ ​Ca​f​é ​គឺជា​ប្រេ​ន​ហាង​កាហ្វេ​បែប​ទំនើប​របស់​ខ្មែរ​។​ ​ទីតាំង​ទីមួយ​ដែល​ជា​ចំណុច​ចាប់ផ្តើម​របស់​ ​T​h​e​ ​Shore​ ​Ca​f​é ​គឺ​ស្ថិតនៅ​តាម​តំបន់​ឆ្នេរ​ (​t​h​e​ ​shore​)​។​ ​យើង​ជឿ​ថា​តំបន់​ឆ្នេរ​ ​ជា​កន្លែង​ដែល​សម្រាប់​សម្រាក​លំហែ​កាយ​ ​រំសាយ​អារ​ម្ម​ណ៍ ​និង​បង្កើត​នូវ​ភាព​សប្បាយរីករាយ​ជាមួយ​ក្រុម​គ្រួសារ​ ​និង​មិត្ត​ភក្ដិ​ហើយ​ ​T​h​e​ ​Shore​ ​Ca​f​é ​ក៏​នឹង​ផ្តល់​ជូន​អតិថិជន​នូវ​ភាព​សប្បាយរីករាយ​ដូច​ទៅ​ហ្នឹង​ ​t​h​e​ ​shore​ ​ដែរ​។​

​T​h​e​ ​Shore​ ​Ca​f​é ​ផ្តល់​ជូន​អតិថិជន​របស់យើង​នូវ​បទពិសោធន៍ក​ម្រិ​ត​សណ្ឋាគារ​ប៊ូ​ទិ​ក​និង​រសជាតិ​នៃ​កាហ្វេ​និង​ភេសជ្ជៈ​ក​ម្រិ​ត​ខ្ពស់​។​ ​ថែមពីលើ​នេះ​ ​T​h​e​ ​Shore​ ​Ca​f​é ​ផ្តល់​ជូន​អតិថិជន​របស់យើង​នូវ​បរិយាកាស​ដ៏​មនោ​រម្យ​បូក​ផ្សំនឹង​រសជាតិ​នៃ​ភេសជ្ជៈ​ដែល​អតិថិជន​នឹង​ចងចាំ​ជានិច្ច។

បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ

កោះស្លាកែតស្ទូឌីយ៉ូ

រមណីយដ្ឋាន​កោះ​ស្លា​កែ​ត​ស្ទូឌីយោ​ ​លាតសន្ធឹង​លើ​ផ្ទៃដី​យ៉ាង​ធំ​រហូតដល់​ ​៨​ ​ហិច​តា​ ​មាន​ចម្ងាយ​ប្រមាណ​១​២​គីឡូ​ម៉ែ​ត​ពី​រាជធានី​ភ្នំពេញ​។​ ​រមណីយដ្ឋាន​កោះ​ស្លា​កែ​ត​ស្ទូឌីយោ​ ​ស្ថិតនៅ​ក្នុងស្រុក​កៀន​ស្វាយ​ ​ខេត្ត​កណ្តាល​។​ ​ក្នុងនាម​ជា​រមណីយដ្ឋាន​មួយ​ក្នុងចំណោម​រមណីយដ្ឋាន​ធំ​ៗ​ ​ដែល​មាន​ទីតាំ​ងស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ​ ​រមណីយដ្ឋាន​កោះ​ស្លា​កែ​ត​ស្ទូឌីយោ​ផ្តល់​ជូន​អ្នក​ម​កកំសាន្ត​នូវ​ទេសភាព​ធម្មជាតិ​ដែល​មាន​ពណ៌បៃតង​យ៉ាង​ខៀវ​ស្រ​ង៉ា​ត់ ​កន្លែង​ជិះទូក​កា​យ៉ា​ក់ ​អាងហែលទឹក​ ​កន្លែង​លេង​កីឡា​ ​ហាង​កាហ្វេ​ ​និង​ភោជនីយដ្ឋាន​។​ ​រមណីយដ្ឋាន​កោះ​ស្លា​កែ​ត​ស្ទូឌីយោ​គឺជា​កន្លែង​លំហែ​ដ៏​ល្អ​បំផុត​សំរាប់​លោកអ្នក​ក្នុង​ការ​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​។