Skip to content Skip to footer

បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ

ផាសុកភាព និងសុវត្ថិភាពគឺជាគោលដៅចម្បងរបស់យើង។ បុគ្គលិករបស់យើងដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មនិងការថែទាំយ៉ាងកក់ក្តៅ។ អាហារនិងភេសជ្ជៈរបស់យើងត្រូវបានជ្រើសរើសនិងរៀបចំយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការអតិថិជន។

បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ

កំពតរីវឺអ៊ីន

កំពតរីវឺអ៊ីនគឺជាសណ្ឋាគារដ៏ប្រណិតដែលថ្មីបំផុតនៅខេត្តកំពត និងជាសណ្ឋាគារប៊ូទិកដែលមានទីតាំងស្ថិតនៅផ្លូវ មាត់ទន្លេចំកណ្តាលទីក្រុងកំពត។ កំពតរីវឺអ៊ីនផ្តល់ជូនភ្ញៀវទេសចរនូវបន្ទប់ដ៏ល្អប្រណិតរបស់ ដែលមានស្តង់ដារ និងសេវាកម្មខ្ពស់បំផុតរួម ជាមួយនឹងភោជនីយដ្ឋាន ហាងកាហ្វេ អាងហែលទឹកដែលធំទូលាយ Skybar និង សេវាកម្មកំរិតអន្តរជាតិ។

កំពតរីវឺអ៊ីន ប្តេជ្ញាផ្តល់ជូនភ្ញៀវទេចរណ៍នូវបទពិសោធន៍ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍កក់ក្ដៅ ក្នុងពេលសម្រាកលំហែ។ កំពតរីវឺអ៊ីន មានចក្ខុវិស័យដើម្បីក្លាយជាសណ្ឋាគារដែលឈានមុខគេនៅក្រុងកំពតដែល ផ្តល់ជូននូវបទពិសោធន៍ល្អបំផុត។

បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ

The Shore Café​

​T​h​e​ ​Shore​ ​Ca​f​é ​គឺជា​ប្រេ​ន​ហាង​កាហ្វេ​បែប​ទំនើប​របស់​ខ្មែរ​។​ ​ទីតាំង​ទីមួយ​ដែល​ជា​ចំណុច​ចាប់ផ្តើម​របស់​ ​T​h​e​ ​Shore​ ​Ca​f​é ​គឺ​ស្ថិតនៅ​តាម​តំបន់​ឆ្នេរ​ (​t​h​e​ ​shore​)​។​ ​យើង​ជឿ​ថា​តំបន់​ឆ្នេរ​ ​ជា​កន្លែង​ដែល​សម្រាប់​សម្រាក​លំហែ​កាយ​ ​រំសាយ​អារ​ម្ម​ណ៍ ​និង​បង្កើត​នូវ​ភាព​សប្បាយរីករាយ​ជាមួយ​ក្រុម​គ្រួសារ​ ​និង​មិត្ត​ភក្ដិ​ហើយ​ ​T​h​e​ ​Shore​ ​Ca​f​é ​ក៏​នឹង​ផ្តល់​ជូន​អតិថិជន​នូវ​ភាព​សប្បាយរីករាយ​ដូច​ទៅ​ហ្នឹង​ ​t​h​e​ ​shore​ ​ដែរ​។​

​T​h​e​ ​Shore​ ​Ca​f​é ​ផ្តល់​ជូន​អតិថិជន​របស់យើង​នូវ​បទពិសោធន៍ក​ម្រិ​ត​សណ្ឋាគារ​ប៊ូ​ទិ​ក​និង​រសជាតិ​នៃ​កាហ្វេ​និង​ភេសជ្ជៈ​ក​ម្រិ​ត​ខ្ពស់​។​ ​ថែមពីលើ​នេះ​ ​T​h​e​ ​Shore​ ​Ca​f​é ​ផ្តល់​ជូន​អតិថិជន​របស់យើង​នូវ​បរិយាកាស​ដ៏​មនោ​រម្យ​បូក​ផ្សំនឹង​រសជាតិ​នៃ​ភេសជ្ជៈ​ដែល​អតិថិជន​នឹង​ចងចាំ​ជានិច្ច។

បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ

កោះស្លាកែតស្ទូឌីយ៉ូ

រមណីយដ្ឋាន​កោះ​ស្លា​កែ​ត​ស្ទូឌីយោ​ ​លាតសន្ធឹង​លើ​ផ្ទៃដី​យ៉ាង​ធំ​រហូតដល់​ ​៨​ ​ហិច​តា​ ​មាន​ចម្ងាយ​ប្រមាណ​១​២​គីឡូ​ម៉ែ​ត​ពី​រាជធានី​ភ្នំពេញ​។​ ​រមណីយដ្ឋាន​កោះ​ស្លា​កែ​ត​ស្ទូឌីយោ​ ​ស្ថិតនៅ​ក្នុងស្រុក​កៀន​ស្វាយ​ ​ខេត្ត​កណ្តាល​។​ ​ក្នុងនាម​ជា​រមណីយដ្ឋាន​មួយ​ក្នុងចំណោម​រមណីយដ្ឋាន​ធំ​ៗ​ ​ដែល​មាន​ទីតាំ​ងស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ​ ​រមណីយដ្ឋាន​កោះ​ស្លា​កែ​ត​ស្ទូឌីយោ​ផ្តល់​ជូន​អ្នក​ម​កកំសាន្ត​នូវ​ទេសភាព​ធម្មជាតិ​ដែល​មាន​ពណ៌បៃតង​យ៉ាង​ខៀវ​ស្រ​ង៉ា​ត់ ​កន្លែង​ជិះទូក​កា​យ៉ា​ក់ ​អាងហែលទឹក​ ​កន្លែង​លេង​កីឡា​ ​ហាង​កាហ្វេ​ ​និង​ភោជនីយដ្ឋាន​។​ ​រមណីយដ្ឋាន​កោះ​ស្លា​កែ​ត​ស្ទូឌីយោ​គឺជា​កន្លែង​លំហែ​ដ៏​ល្អ​បំផុត​សំរាប់​លោកអ្នក​ក្នុង​ការ​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ជាមួយ​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​។