បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ
ផាសុកភាព និងសុវត្ថិភាពគឺជាគោលដៅចម្បងរបស់យើង។ បុគ្គលិករបស់យើងដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មនិងការថែទាំយ៉ាងកក់ក្តៅ។ អាហារនិងភេសជ្ជៈរបស់យើងត្រូវបានជ្រើសរើសនិងរៀបចំយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការអតិថិជន។
បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ
កំពតរីវឺអ៊ីន
កំពតរីវឺអ៊ីនគឺជាសណ្ឋាគារដ៏ប្រណិតដែលថ្មីបំផុតនៅខេត្តកំពត និងជាសណ្ឋាគារប៊ូទិកដែលមានទីតាំងស្ថិតនៅផ្លូវ មាត់ទន្លេចំកណ្តាលទីក្រុងកំពត។ កំពតរីវឺអ៊ីនផ្តល់ជូនភ្ញៀវទេសចរនូវបន្ទប់ដ៏ល្អប្រណិតរបស់ ដែលមានស្តង់ដារ និងសេវាកម្មខ្ពស់បំផុតរួម ជាមួយនឹងភោជនីយដ្ឋាន ហាងកាហ្វេ អាងហែលទឹកដែលធំទូលាយ Skybar និង សេវាកម្មកំរិតអន្តរជាតិ។
កំពតរីវឺអ៊ីន ប្តេជ្ញាផ្តល់ជូនភ្ញៀវទេចរណ៍នូវបទពិសោធន៍ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍កក់ក្ដៅ ក្នុងពេលសម្រាកលំហែ។ កំពតរីវឺអ៊ីន មានចក្ខុវិស័យដើម្បីក្លាយជាសណ្ឋាគារដែលឈានមុខគេនៅក្រុងកំពតដែល ផ្តល់ជូននូវបទពិសោធន៍ល្អបំផុត។
បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ
The Shore Café
The Shore Café គឺជាប្រេនហាងកាហ្វេបែបទំនើបរបស់ខ្មែរ។ ទីតាំងទីមួយដែលជាចំណុចចាប់ផ្តើមរបស់ The Shore Café គឺស្ថិតនៅតាមតំបន់ឆ្នេរ (the shore)។ យើងជឿថាតំបន់ឆ្នេរ ជាកន្លែងដែលសម្រាប់សម្រាកលំហែកាយ រំសាយអារម្មណ៍ និងបង្កើតនូវភាពសប្បាយរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្ដិហើយ The Shore Café ក៏នឹងផ្តល់ជូនអតិថិជននូវភាពសប្បាយរីករាយដូចទៅហ្នឹង the shore ដែរ។
The Shore Café ផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍កម្រិតសណ្ឋាគារប៊ូទិកនិងរសជាតិនៃកាហ្វេនិងភេសជ្ជៈកម្រិតខ្ពស់។ ថែមពីលើនេះ The Shore Café ផ្តល់ជូនអតិថិជនរបស់យើងនូវបរិយាកាសដ៏មនោរម្យបូកផ្សំនឹងរសជាតិនៃភេសជ្ជៈដែលអតិថិជននឹងចងចាំជានិច្ច។
បដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ
កោះស្លាកែតស្ទូឌីយ៉ូ
រមណីយដ្ឋានកោះស្លាកែតស្ទូឌីយោ លាតសន្ធឹងលើផ្ទៃដីយ៉ាងធំរហូតដល់ ៨ ហិចតា មានចម្ងាយប្រមាណ១២គីឡូម៉ែតពីរាជធានីភ្នំពេញ។ រមណីយដ្ឋានកោះស្លាកែតស្ទូឌីយោ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងនាមជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានធំៗ ដែលមានទីតាំងស្ថិតនៅជិតរាជធានីភ្នំពេញ រមណីយដ្ឋានកោះស្លាកែតស្ទូឌីយោផ្តល់ជូនអ្នកមកកំសាន្តនូវទេសភាពធម្មជាតិដែលមានពណ៌បៃតងយ៉ាងខៀវស្រង៉ាត់ កន្លែងជិះទូកកាយ៉ាក់ អាងហែលទឹក កន្លែងលេងកីឡា ហាងកាហ្វេ និងភោជនីយដ្ឋាន។ រមណីយដ្ឋានកោះស្លាកែតស្ទូឌីយោគឺជាកន្លែងលំហែដ៏ល្អបំផុតសំរាប់លោកអ្នកក្នុងការចំណាយពេលវេលាដ៏មានតម្លៃជាមួយក្រុមគ្រួសារនិងមិត្តភក្តិ។