Skip to content Skip to footer

ការកំសាន្ត

តន្ត្រី​និង​ភាពយន្ត​ ​គឺជា​ដួង​ព្រលឹង​នៃ​សិល្បៈ ​វប្បធម៌​និង​ ​ការកំសាន្ត​។​ ​យើង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​លើ​វិ​ស័​យ​សិល្បៈ​និង​ភាពយន្ត​តាមរយៈ​កិច្ច​សហការ​ ​និង​ប្រមូលផ្តុំ​នូវ​សិល្បករ​ ​សិល្បការ​នី​ ​និង​បុគ្គល​មាន​ទេពកោសល្យ​វ័យក្មេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​Davit​r​a​ ​Group​ ​ផ្តល់​នូវ​វេទិកា​មួយ​សម្រាប់​សិល្បករ​ ​ដើម្បី​បង្ហាញ​ពី​ការ​ច្នៃប្រឌិត​និង​ទេពកោសល្យ​របស់​ពួកគាត់​។​ ​យើង​ក៏​ចូល​រួមចំណែក​ក្នុង​ការ​នាំ​យក​សិល្បៈ​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​ផង​ដែរ​។
ការកំសាន្ត

ដាវីត្រាមេឌា

​ដាវី​ត្រា​មេ​ឌា ​គឺជា​ផលិតកម្ម​ចំរៀង​ដែល​បង្កើត​ឡើង​ដោយ​កូនខ្មែរ​ក្នុង​ឆ្នាំ​ ​២​០​១​៩​ ​។​ ​ដា​វី​ត្រា​មេ​ឌា ​មានគោលបំណងនាំលោកអ្នកស្តាប់​កំសាន្ត​នូវ​បទ​ចំរៀង​ខ្មែរ​ថ្មីៗ​។​ ​ដា​វី​ត្រា​មេ​ឌា ​បាន​ចូលរួម​ក្នុង​ការ​ពង្រឹង​វិ​ស័​យ​សិល្បៈ​និង​ត​ន្រ្តី​របស់​កម្ពុជា​ ​តាមរយៈ​កិច្ច​សហការ​ជាមួយ​សិល្បៈ​ករ​ សិល្បៈ​ការ​នី​ ​អ្នកនិពន្ធ​ ​និង​អ្នក​សិល្បៈ​វ័យក្មេង​ដែល​មាន​ទេពកោសល្យ​។​

​ដា​វី​ត្រា​មេ​ឌា ​មាន​ចក្ខុវិស័យ​ក្នុង​ការ​បណ្ដុះ​ថ្នាល​សិល្បៈ​ករ​និង​សិល្បៈ​ការ​នី​វ័យក្មេង​ ​តាមរយៈ​ការ​ផ្តល់​ឱកាស​ឳ្យ​អ្នក​សិល្បៈ ​ខ្មែរ​បង្ហាញ​នូវ​ទេពកោសល្យ​និង​ភាព​ច្នៃប្រឌិត​ ​ដែល​ជា​ការចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​លើក​ក​ម្ពស់វិ​ស័យ​សិល្បៈ​របស់​ប្រទេស​កម្ពុជា​។

ការកំសាន្ត

រមណីយដ្ឋាន​កោះ​ស្លា​កែ​ត​ស្ទូឌីយោ​

ក្រុម​ការងារ​កោះ​ស្លា​កែ​ត​ស្ទូ​ឌី​យ៉ូ ​ខិតខំ​ក្នុង​ការ​លើក​ក​ម្ពស់វិ​ស័​យ​សិល្បៈ​និង​តន្ត្រី​ខ្មែរ​ ​ព្រមទាំង​ផ្សព្វផ្សាយ​ពី​ភាព​អស្ចារ្យ​នៃ​សិល្បៈ​ភាពយន្ត​និង​តន្ត្រី​ខ្មែរ​ទៅកាន់​ទស្សនិកជន​ខ្មែរ​និង​អន្តរជាតិ​។​

​កោះ​ស្លា​កែ​ត​ស្ទូ​ឌី​យ៉ូ​ស្វាគមន៍​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ផលិតកម្ម​ចម្រៀង​និង​ភាពយន្ត​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​ ​ក្នុងនាម​ជា​ស្ទូ​ឌី​យ៉ូ​ភាពយន្ត​និង​តន្ត្រី​ធំ​ជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ ​កោះ​ស្លា​កែ​ត​ស្ទូ​ឌី​យ៉ូ​ជា​ស្ទូ​ឌី​យ៉ូ​តែមួយ​គត់​នៅ​កម្ពុជា​ដែល​មាន​សមត្ថភាព​ផលិត​សំឡេង​ (​surround​ ​sound​) ​និង​រូបភាព​ដ៏​រស់រវើក​សម្រាប់​ខ្សែភាពយន្ត​និង​តន្ត្រី​។

ការកំសាន្ត

ក្រុមហ៊ុន ខ្មែរមហាសំណាង ឯ.ក

​ក្រុមហ៊ុន​ ​ខ្មែរ​មហា​សំណាង​ ​ឯ​.ក​ ​ជា​ប្រតិបត្តិ​ករ​ឆ្នោត​ស្រប​ច្បាប់​ឈាន​មុខ​គេ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​អនុញ្ញាត​អោយ​ចែកចាយ​ឆ្នោត​ទូទាំង​២​៥​រាជធានី​ខេត្ត​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​ ​ក្រុមហ៊ុន​ ​ខ្មែរ​មហា​សំណាង​ ​ឯ​ . ​ក​ ​ជា​អាជីវកម្ម​ដែល​មាន​សក្តានុពល​ក្នុង​ការ​បង្កើត​ការងារ​ច្រើន​កន្លែង​ជូន​ប្រជាជន​កម្ពុជា​។​ ​ក្រុមហ៊ុន​ ​ខ្មែរ​មហា​សំណាង​ ​ឯ​. ក​ ​ប្តេជ្ញា​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​ការកំសាន្ត​ស្រប​ច្បាប់​និង​អាច​ជឿ​ទុកចិត្ត​បាន​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​មាន​ការទទួលខុសត្រូវ​ខ្ពស់​ ​ក្រុមហ៊ុន​ ​ខ្មែរ​មហា​សំណាង​ ​ឯ​ . ​ក​ ​បាន​ចូលរួម​យ៉ាងសកម្ម​​ទូទាំង​២​៥​រាជធានី​ខេត្ត​នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​។