ការអប់រំ & STEM
ក្នុងនាមយើងជាអ្នកបណ្តុះបណ្តាលក្នុងវិស័យអប់រំដែលទទួលបានចំណេះដឹងនិងបទពិសោធន៍ទាំងក្នុងនិងក្រៅប្រទេសផ្ទាល់ យើងប្តេជ្ញាប្រើប្រាស់ជំនាញបច្ចេកទេសចំណេះដឹង និងសមត្ថភាពរបស់ពួកយើងក្នុងការវិនិយោគលើវិស័យអប់រំនិងSTEM ដើម្បីពង្រឹងនិងអភិវឌ្ឍន៍វិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជា។ យើងនាំមកនូវការអប់រំបែបស្តង់ដារអន្តរជាតិដល់សិស្សានុសិស្សរបស់យើង។
ការអប់រំ & STEM
វិទ្យាស្ថានដាវីត្រា
វិទ្យាស្ថានដាវីត្រា ជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដែលស្ថិតក្នុងបរិវេណពហុបំណងដ៏ធំលាតសន្ធឹងលើផ្ទៃដី ៨ ហិចតា។ វិទ្យាស្ថានដាវីត្រា ប្តេជ្ញាក្នុងការបោះជំហ៊ានទៅជាគ្រឹះស្ថានអប់រំឈានមុខក្នុងការអភិវឌ្ឍន៍និងពង្រឹងជំនាញដល់សិស្សនិស្សិតកម្ពុជា។ ការអប់រំប្រកបដោយគុណភាពពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ខ្លួនឯងក៏ដូចជាបង្កើនឳកាសការងារនាពេលអនាគតរបស់សិស្សនិស្សិត។ ក្រៅពីការអប់រំប្រកបដោយគុណភាពកម្រិតអន្តរជាតិ សិស្សនិស្សិតនឹងទទួលបានការអប់រំដែលបណ្តុះនូវគុណធម៌។ ការរួមបញ្ចូលគ្នានេះនឹងបង្កើនភាពប្រកួតប្រជែងក្នុងរបស់សិស្សានុសិស្សក្នុងទីផ្សារការងារ ក៏ដូចជាពង្រឹងនូវបំណិនជីវិតផ្ទាល់ខ្លួន។
កម្មវីធីសិក្សារបស់វិទ្យាស្ថានដាវីត្រា ត្រូវរៀបចំឡើងនិងបង្រៀនដោយសាស្រ្ដាចារ្យជំនាញដែលមានទាំងចំណេះដឹងនិងជំនាញដែលបានមកពីការអនុវត្តជាក់ស្ដែងជាច្រើនឆ្នាំក្នុងការងារ។
គ្រឿងបរិក្ខារសិក្សាដ៏ល្អប្រណិតរបស់វិទ្យាស្ថានដាវីត្រា (អាងហែលទឹក កន្លែងហាត់កីឡា ស្ទូឌីយោ កន្លែងញុំាអាហារ ហាងកាហ្វេ អន្តេវាសិកដ្ឋាន)នៅក្នុងបរិវេណវិទ្យាស្ថាន មិនត្រឹមតែផ្ដល់ឱ្យនិស្សិតនូវការអប់រំដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវបទពិសោធន៍សិក្សាដែលមានភាពសប្បាយរីករាយ។
ការអប់រំ & STEM
Apitor Cambodia
Apitor គឺជាមនុស្សយន្តបែបអប់រំជំនាន់ថ្មីសម្រាប់កុមារដែលបានបង្កើតឡើងដើម្បីបង្កើនការច្នៃប្រឌិតព្រមទាំងពង្រីកជំនាញ និងចំណេះដឹង STEM ។ Apitor គឺជាឧបករណ៍ក្មេងលេង STEM ដែលអាចឱ្យក្មេងៗបញ្ចេញនូវគំនិតច្នៃប្រឌិតតាមរយៈការសាងសង់មនុស្សយន្តផ្ទាល់ខ្លួន។ កុមារអាចសរសេរកម្មវិធីលើមនុស្សយន្តរបស់ Apitor ដែលអនុញ្ញាតឱ្យកុមារទទួលបានចំណេះដឹងក្នុងការសរសេរកូដងាយៗតាមរយៈបច្ចេកវិទ្យា Blockly និង Scratch Graphical Coding ។
Apitor Cambodia ជឿជាក់ថាការទទួលបានចំណេះដឹងផ្នែក STEM ត្រូវចាប់ផ្ដើមពីការបង្កើតការស្រឡាញ់ចំណេះដឹង STEM។ ការស្រឡាញ់ពេញចិត្តចំណេះដឹង STEM នេះទៀតសោត ត្រូវតែផ្ដួចផ្តើម និងជម្រុញនៅវ័យក្មេង។ Apitor ជាឧបករណ៍មួយក្នុងចំណោមឧបករណ៍រ៉ូបូតដំបូងគេដែលបានចូលមកកម្ពុជា។ Apitor មានឆន្ទៈក្នុងការបង្កើតការរៀនសូត្រអំពីវិទ្យាសាស្ត្រឱ្យមានភាពសប្បាយរីករាយនិងធ្វើឡើងនៅក្នុងតម្លៃដែលសមរម្យបំផុត។ ក្រៅពីទទួលបាននូវចំណេះដឹងផ្នែក STEM Apitor ក៏ជាឧបករណ៍លេងបែបអប់រំដែលអនុញ្ញាតឱ្យកុមារបានលេងនិងប្រាស្រ័យទាក់ទងជាមួយឪពុកម្តាយ បងប្អូននិងមិត្តភក្តិរបស់ពួកគេ។ ដូច្នេះ Apitor បង្កើនទាំងការអភិវឌ្ឍផ្នែកគិត និងជំនាញប្រាស្រ័យទាក់ទងរបស់កុមារផងដែរ។